វិទ្យាស្ថានបើកទូលាយ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនស្វែងរកចំណេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មាន មធ្យោបាយ និងចំណេះដឹង និងជំរុញដល់ការពិភាក្សាក្នុងសង្គម ។ កម្មវិធីសំខាន់ៗរបស់អង្គការរួមមាន ៖ កម្មវិធីស្ត្រី (Women Empowerment for Social Change) គម្រោងផ្ដួចផ្ដើមកម្មវិធីកុំព្យូទ័រភាសាខ្មែរ (KhmerOS) ការរៀនតាមលក្ខណៈអេឡិចត្រូនិក (E-Learning) ការចងក្រងវចនានុក្រមភាសាខ្មែរ ( Lexicography) និងការបោះពុម្ពផ្សាយ (Publications) ។ វិទ្យាស្ថានបើកទូលាយ ត្រូវការជ្រើសរើសបុគ្គលិក ដែលមានសមត្ថភាពសម្រាប់មុខតំណែងជាអ្នកគ្រប់គ្រងតំបន់បណ្ដាញ ។
១ ការទទួលខុសត្រូវ
- រៀបចំនិងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងតំបន់បណ្ដាញកូដបើកចំហ -- Drupal, Moodle ។ល។
២ សមត្ថភាព និងបទពិសោធន៍
- មានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍គ្រប់គ្រងតំបន់បណ្ដាញយ៉ាងហោចណាស់មួយឆ្នាំ
- មានសមត្ថភាពប្រើប្រាស់ PHP, CSS, HTML, MySQL និងកម្មវិធីដូចជា Macromedia Dreamweaver.
- ប៉ិនប្រសព្វក្នុងការរចនារូបភាពដោយប្រើកម្មវិធីដូចជា Photoshop, CorelDRAW.
- បេក្ខជនដែលមានបទពិសោធន៍ប្រើប្រាស់កម្មវិធីគ្រប់គ្រងកូដបើកចំហដូចជា Drupal និងលីណុចនឹងមានអាទិភាព។
- មានអត្តចរិតល្អ ចេះគ្រប់គ្រងពេលវេលាបានល្អ មានសណ្ដាប់ធ្នាប់ និងអាចធ្វើការដោយមិនមានការត្រួតពិនិត្យច្រើន
- អាចសរសេរនិងនិយាយភាសាខ្មែរនិងអង់គ្លេសបានល្អ
៣ លក្ខខណ្ឌការងារ និងប្រាក់បៀវត្សរ៍
- មុខតំណែងនេះជាការងារពេញម៉ោង និងចាប់ធ្វើការងារឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
- អាចចុះធ្វើការងារនៅតាមខេត្ត និងនៅក្រៅបរទេសដោយជូនដំណឹងក្នុងរយៈពេលខ្លី
- ប្រាក់បៀវត្សរ៍គួរអោយចាប់អារម្មណ៍នឹងផ្ដល់ជូនទៅតាមបទពិសោធន៍ និងសមត្ថភាព ។
៤ ការអានបន្ថែម
សូមទាញយកនិងអានអត្ថបទការពិពណ៌នាការងារ ហើយនិងចូលមើលតំបន់បណ្ដាញខាងក្រោម៖
- ការពិពណ៌នាការងារ(ជាភាសាអង់គ្លស)
- តំបន់បណ្ដាញរបស់អង្គការវិទ្យាស្ថានបើកទូលាយ
- ព័ត៌មានទាក់ទងនឹងគម្រោងស្ត្រី
- តំបន់បណ្ដាញគម្រោងខ្មែរអូអេស
- តំបន់បណ្ដាញគោលនយោបាយ ICT
៥ ការដាក់ពាក្យ
បេក្ខជន បេក្ខនារីដែលដាក់ពាក្យក្នុងមុខតំណែងនេះត្រូវអោយប្រាកដថា ពាក្យទាំងនោះមាន ៖
- លិខិតអម (Cover Letter) ដែលបញ្ជាក់ថាសមត្ថភាពរបស់អ្នកត្រូវនឹងលក្ខណៈសម្បត្តិដែលអង្គការចង់បានដូចមានរៀបរាប់ខាងលើ ។
- ប្រវត្តិរូបសង្ខេបដែលមានបិទរូបថត និងសញ្ញាប័ត្រដែលពាក់ពន្ធ
- ប្រសិនបើលោកអ្នកធ្លាប់ធ្វើគម្រោងតំបន់បណ្ដាញ សូមផ្ញើឯកសារនៃការងារនោះ(ប្រសិនបើមាន)
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យ ដោយមានភ្ជាប់ជាមួយនូវឯកសារដែលបានរៀបរាប់ក្នុងផ្នែកទី ៥ មកកាន់ផ្ទះលេខ ១៩ ផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន ។
ការដាក់ពាក្យផុតកំណត់នៅថ្ងៃទី04 ខែមករា ឆ្នាំ២០០៨ វេលាម៉ោង 05:0០នាទី ។
សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង ៖ ០២៣ ២២៤ ៨២១
មានតែបេក្ខជន បេក្ខនារីដែលបានជ្រើសប៉ុណ្ណោះដែលត្រូវបានទំនាក់ទំនង ។
ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំបន់បណ្ដាញ www.open.org.kh ៕








