Click here if you can't read the Khmer text

កម្មវិធី

គោល​គំ​និត​សំ​ខាន់​ៗ​ជា​ទូ​ទៅ​នៃ​​​កម្មវិធី​របស់​យើង​ខ្ញុំ​ គឺ​​សម្រប​​សម្រួល​ការប្រា​ស្រ័យ​ទាក់​ទង​ ការ​ចែក​រំលែក​ចំណេះ​ដឹង និង​សមភាព​យែនឌ័រ តាម​រយៈ​ការ​ប្រើប្រាស់ ដោយ​មាន​យុទ្ធសាស្ត្រ​​ត្រឹម​ត្រូវ​នូវ​​បច្ចេកវិទ្យា គមនាគមន៏​ និង​ពត៌មាន​វិទ្យា​​ (​ICT) និង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរក្នុង​កំ​ព្យូទ័រ​ ។
នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​ខ្ញុំដំណើរ​ការ​​កម្មវិធី​​ចំនួន​ប្រាំ​ដូច​ខាង​ក្រោម៖

  • កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​
  • កម្មវិធី​ស្ត្រី
  • កម្មវិធី​សិក្សា​បើក​ទូលាយ​
  • កម្មវិធីផ្សព្វផ្សាយ​
  • កម្មវិធី​វចនា​នុក្រម​​ភាសាខ្មែរ
កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ

Khmer OS programs
សម្រួល​ដល់​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ ដោយ​លក្ខណៈ​សមភាព​ តាម​រយៈ​ការ​ប្រើប្រាស់​ភាសា​​ជាតិ​​និង​កម្មវិធី​កូដ​បើក​ចំហ​ក្នុងវិស័យ​បច្ចេក​វិទ្យា​ គមនាគមន៏​ ពត៌មាន​វិទ្យា​ (ICT) ។ ផ្តល់​លទ្ធភាព​ដល់​ការ​បង្រៀន ICT ដល់​​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ សាលារៀន និង​ការ​ប្រើ​ប្រាស់​​ ​ICT ក្នុងសហគ្រាស​ធុន​តូច​និង​មធ្យម​ និង​រាជរដ្ឋាភិបាល ។ កាត់​បន្ថយ​គម្លាត​រេខូប​នីយ​កម្ម​​ ដោយ​ផ្តល់​ឱកាស​​ការងារ​ដែល​ទាមទារ​ការ​ប្រើប្រាស់​កុំព្យូទ័រ ទៅ​ដល់​អ្នក​ដែល​មិនមាន​លទ្ធភាព​សិក្សា​ភាសា​បរទេស ។
យើង​ខ្ញុំ​ក៏​ចូលរួម​ផង​ដែរ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​កូដ​បើក​ចំហ​និង​វិធី​សាស្ត្រ ​ដើម្បី​សម្រួល​ដល់​ការ​បកប្រែ​កម្មវិធី​កុំព្យូទ័រ​ ដល់​​ប្រទេស​កំពុង​អភិវឌ្ឍន៍(គំរោង WordForge www.wordforge.org, សហការ​ជាមួយ translate.org.za ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង)
សកម្មភាព​ដែល​អនុវត្ត​​​ដោយ​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែររួម​មាន៖

  • ធ្វើ​អោយ​មាន​ខ្នាត​គំ​រូ​នូវ​​​ក្តារ​ចុច​ខ្មែរ​យូនីកូដ ផលិត​ពុម្ព​អក្សរ និង​កិច្ចការ​​ផ្សេង​ៗ​ទៀត​ ដើម្បី​ធានា​នូវ​ការ​អនុវត្តន៍​ត្រឹមត្រូវ និង​ការ​ប្រើប្រាស់​ខ្មែរ​យូនីកូដ។
  • ផ្តល់​និង​ថែរក្សា​​កម្មវិធី​កូដ​បើក​ចំហ​ជា​ភាសា​ខ្មែរ។ កម្មវិធី​​បក​ប្រែ​ជាភាសា​ខ្មែរ​​រួម​មាន​កម្មវិធី​ដែល​អាច​ដំណើរការ​លើ​គ្រប់​ប្រព័ន្ធ​ដំណើរការ​ទាំងអស់​​ ( មាន​ដូចជា​៖​​កម្មវិធី ការិយាល័យ​ -OpenOffice.org កម្មវិធីមយូរ៉ា​​ -FireFox កម្មវិធីមេខលា​​ -Thunderbird កម្មវិធី​សំរាប់​ប្រើ​សារ​អេឡិចត្រូនិច​លើ​អ៊ិនធើណិត​ -IMP កម្មវិធី​ប្រព័ន្ធ​គ្រប់​គ្រង​ខ្លឹមសារ​ -Drupal)​ និង​ប្រព័ន្ធ​ដំណើរ​ការ Open SuSE 10.2.
  • ចង​ក្រង​សៀវភៅ​សំរាប់​អ្នក​ប្រើប្រាស់​កម្មវិធី និង​មេរៀន​សំ​រាប់​វគ្គ​បណ្តុះ​បណ្តាល​​បង្រៀន​និង​ជួយ​​ដល់​គ្រូ​បង្រៀន​ក្នុង​ការ​បង្ហាត់​បង្រៀន​អំពី​ការ​ប្រើប្រាស់​កម្មវិធី​ទាំង​នេះ​។
  • យើង​ខ្ញុំ​បាន បណ្តុះ​បណ្តាល​​ គ្រូ​​បង្រៀន​បាន​​ជាង​៥០០​នាក់​ អំពី​របៀប​បង្រៀន​​ការ​ប្រើប្រាស់​កម្មវិធីជា​ភាសា​ខ្មែរ​​ទាំង​នេះ។
  • យើង​ខ្ញុំ​បាន​រៀបចំ​ការ​ប្រកួត​វាយ​អក្សរ​យូនីកូដ​ និង​ការ​ប្រើប្រាស់​កម្មវិធី​ការិយាល័យ (OpenOffice.org) ​ដើម្បីជំរុញ​លើកទឹកចិត្ត​ ​អោយ​យុវជន​និង​យុវនារី រៀន​សូត្រ​អំ​ពី​ការ​វាយ​អត្ថបទ​និង​ប្រើប្រាស់​កម្មវិធី ​OpenOffice.org ជា​ភាសា​ខ្មែរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​តំបន់​បណ្តាញ​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​​តាម​រយៈ​អាស័យដ្ឋាន www.khmeros.info

កម្មវិធី​ស្ត្រី

ការ​ភ្ជាប់​ទំនាក់ទំនងនិង​ការ​ចង​ជា​បណ្តាញ​ ​ជាមួយ​នឹង​អង្គការ​ទាំង​អស់​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​បញ្ហា​ស្ត្រី​និង​សមភាព​យែនឌ័រ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៏​ និង​ពត៌មាន​វិទ្យា​(ICT)​ជា​យុទ្ធសាស្ត្រ។ សកម្មភាព​នៃ​កម្មវិធី​នេះ​រួម​មាន៖

  • ផ្តល់​តំបន់​បណ្តាញ​ជា​មធ្យោបាយ​សម្រាប់​អង្គការ​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា ​ចែក​រំលែក​ព័ត៌មាន ណែនាំ​ពី​សកម្មភាព​ការងារ​របស់​អង្គ​ការ​និមួយៗ​ ​ទៅ​កាន់​អង្គការ​និង​បណ្តាញ​ដ៏ទៃ​ទៀត ។

    • រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​វិចារណកថា ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​បញ្ហា​របស់​ស្ត្រី និងស្នើរឡើង​នូវ​ទិសដៅ​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​បណ្តាញ ឬ​ព័ត៌មាន​ដែល​តំបន់​បណ្តាញ​នោះ​គួរតែ​មាន និង​ការ​ណែនាំ​ក្នុង​ការ​សរសេរ​វិចារណកថា ។
    • ផ្តល់​ឧបករណ៍​អេឡិចត្រូនិច​ដូច​ជា​បញ្ជី​សំបុត្រ​រួម កំណត់​ហេតុ​បណ្តាញ វេទិការ និងជំរុញយ៉ាង​សកម្ម​ទៅ​​លើ​​ការ​លើក​ទឹក​ចិត្ត​ដល់​បុរស​និង​​ស្ត្រី​អោយ​​ចែក​រំលែក​គំនិត មតិ​យោបល់ និង​បទពិសោធន៍​ដែល​ទាក់ទង​និង​ការ​រស់​នៅ​​និងបញ្ហា​សមភាព​យែនឌ័រ
  • រៀបចំ​វេទិការ​ស្ត្រី ​ដើម្បី​អោយ​មាន​ការ​ពិភាក្សា​បើក​ទូលាយ​ លើ​ប្រធានបទ​​ទាក់ទង​នឹង​ស្ត្រី ។
  • ផ្តល់​វគ្គ​បណ្តុះបណ្តាល​អំពី​​ការ​ប្រើប្រាស់ បចេ្ចកវិទ្យា គមនាគមន៏​ និង​ពត៌មាន​វិទ្យា(ICT) ដល់​ស្ត្រី។ ការ​បណ្តុះបណ្តាល​ក៏​នឹង​ផ្តល់​ចំណេះដឹង​អំពី​សិទ្ធិ​ទាក់ទង​នឹងបច្ចេកវិទ្យា គមនាគមន៏​ និង​ពត៌មាន​វិទ្យា(ICT) ដល់​សិក្ខាកាមស្ត្រីផង​ដែរ ។
កម្មវិធី​សិក្សា​បើក​ទូលាយ​

ផ្តល់​ចំណេះដឹង ​ទាក់ទង​នឹង​របៀប​បង្កើត​និង​គ្រប់គ្រង​ការសិក្សា​ តាម​រយៈ​អេឡិចត្រូនិច និងប្រព័ន្ធ​គ្រប់​គ្រងការសិក្សា​តាម​រយៈ​អេឡិចត្រូនិច​ជា​ភាសា​ខ្មែរ ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ស្ថាប័ន​អប់រំ​ ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អោយ​ស្ថាប័នទាំង​នោះ​​ អាច​បង្កើត​និង​គ្រប់គ្រង​វគ្គ​សិក្សា​តាម​រយៈ​អេឡិចត្រូនិចដោយ​ខ្លួន​ឯង​បាន​។

ការ​ប្រាស្រ័យទាក់​ទង​តាម​រយៈ​អ៊ិនធើណិត​អំពី​បញ្ហា​នយោបាយ​និង​សង្គម

ជា​វេទិកាបើក​ទូ​លាយ​នៅ​លើ​អិន​ធឺណិត​ដែល​មាន​វិចារណកថា​ប្រចាំ​សប្តាហ៍​ និង​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា ​ដើម្បី​ជំរុញ​អោយ​មាន​ការ​ពិភាក្សា​អំពី​សង្គម​និងនយោបាយ​ និង​ទំលាប់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ ។ cambodiamirror.wordpress.com